នាព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជាបានរៀបចំកម្មវិធីតម្រង់ទិសយុវជនស្ម័គ្រចិត្តក្នុងគោលបំណង ណែនាំអំពីកម្មវិធី ផែនការសកម្មភាព ការបណ្តុះបណ្តាល និងអត្ថប្រយោជន៍ផ្សេងៗដែលយុវជននឹងទទួលបានពីកម្មវិធីស្ម័គ្រចិត្ត។ កម្មវិធីនេះមានយុវជនចូលរួមចំនួន ៦០នាក់ ជាយុវជនដែលកំពុងស្វែងយល់ពីឱកាសដែលពួកគេអាចអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងចូលរួមកិច្ចការងារសង្គម។
SHARE