[English Below]

សកម្មភាពអង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា នៅវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ២០២៥

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជាបានចូលរួមបង្ហាញសកម្មភាព និងសមិទ្ធផលនានា នៅស្តង់ពិព័រណ៍ ក្នុងកម្មវិធី “វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ «អាស់សាឡាមូអាឡៃគុមកម្ពុជា៖គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត»” ពីថ្ងៃទី៩-១១ តុលា នៅវិហារអាល់សារកាល់ រាជធានីភ្នំពេញ។

ស្តង់របស់អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា បានបង្ហាញអំពីសកម្មភាពគម្រោង Overseas Service Learning & Volunteer Program និងសមិទ្ធផលសំខាន់ៗ ក្នុងការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់វិស័យអប់រំ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។

Activities of the Emaan Foundation Cambodia at the Cambodia Muslim Tourism Forum and Exhibition 2025

On October 9, 2025, the Emaan Foundation Cambodia (EFC) participated in the exhibition to showcase its activities and various achievements during the “CAMBODIA MUSLIM FRIENDLY TOURISM FORUM AND FAIR 2025

Under The Theme “ASSALAMUALAIKUM CAMBODIA: A SAFE, WARM AND FRIENDLY DESTINATION””, from October 9–11 at Al-Sarakal Mosque, Phnom Penh.

The Emaan Foundation Cambodia booth featured information about the Overseas Service Learning & Volunteer Program, as well as key accomplishments in community development, education enhancement, and improving the livelihoods of local communities.

Leave a Reply

Your email address will not be published. Required fields are marked *